កិច្ចប្រជុំពិភាក្សា លេីគោលការណ៍សំខាន់ៗ ពាក់ព័ន្ធនឹងការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ កាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ
ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលស្រុកអូរជ្រៅ បានរៀបចំកិច្ចប្រជុំណែនាំ និងពិភាក្សា លេីគោលការណ៍សំខាន់ៗ ពាក់ព័ន្ធនឹងការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ កាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក អ៊ុក ច័ន្ទណារិទ្ធ មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានសហគមន៍កសិករប្រេីប្រាស់ទឹក និងទទួលបន្ទុកការងារសហគមន៍ និងលោក អាន វណ្ណៈ អភិបាលរងស្រុក តំណាងលោក កែវ តារារស្មី អភិបាលស្រុក ដោយមានការចូលរួមពីលោក លោកស្រី នាយករដ្ឋបាល មេឃុំ ក្រុមប្រឹក្សាឃុំ ទាំង៧ ក្រុមការងារសហគមន៍កសិករប្រេីប្រាស់ទឹក វត្តមានសរុបចំនួន ២២រូប ស្រី ២រូប។
មតិថ្មីៗ