ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ប្រមាណ ៤០០គ្រួសារ នៅក្នុងស្រុកអូរជ្រៅ ទទួលបានការឧបត្ថម្ភស្បៀងជាគ្រឿងឧបភោគ បរិភោគ ពីរដ្ឋបាលស្រុកអូរជ្រៅ
រដ្ឋបាលស្រុកអូរជ្រៅ សហការជាមួយអង្គការហ្គុដណេប៊ឺសកម្ពុជា ប្រចាំខេត្តបន្ទាយមានជ័យ រៀបចំពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន ៤០០គ្រួសារ (ពេលព្រឹក ចំនួន ២០៥គ្រួសារ និងពេលរសៀល ចំនួន ១៩៥គ្រួសារ)។ ប្រជាពលរដ្ឋចូលរួម ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកសុីអុីវ ១យួរ សាប៊ូម្សៅ ៣គ.ក្រ និងម៉ាសចំនួន ១០។ គ្រឿងឧបភោគ បរិភោគ ដែលបានចែកជូនប្រជាពលរដ្ឋ ជាអំណោយឧបត្ថម្ភរបស់ អង្គការហ្គុដណេប៊ឺសកម្ពុជា។
ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅបរិវេណសាលាស្រុកអូរជ្រៅ
មតិថ្មីៗ