ក្រុម​ប្រឹក្សា​ស្រុក​អូរជ្រៅ​ អាណត្តិ​ទី​៣​ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៧

ថ្ងៃ​សុក្រ៣០ ខែ​តុលា២០២០

ក្រុម​ប្រឹក្សា​ស្រុក​អូរជ្រៅ​ អាណត្តិ​ទី​៣​ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៧ ក្រោមអធិបតីភាពលោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សា និងលោក លី សុវណ្ណារិទ្ធ អភិបាលស្រុក ដោយមានការចូលរួមពីលោក លោកស្រី​ សមាជិកក្រុមប្រឹក្សា លោក លោកស្រី​ អភិបាលរងស្រុក នាយក​ នាយករង​រដ្ឋបាល​ ប្រធាន អនុប្រធាន ការិយាល័យ អង្គភាពជំនាញជុំវិញ​ និងការិយាល័យ​ អង្គភាពចំណុះរដ្ឋបាលស្រុក មេឃុំគ្រប់ឃុំ។