ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង ៥បន្ទប់ និងបង្គន់អនាម័យ ១ខ្នង ៦បន្ទប់ នៅសាលាបឋមសិក្សាសឹង្ហ

ថ្ងៃ​ពុធ១៤ ខែ​កញ្ញា២០២២

ព្រឹក ទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី វ៉ាន ស៊ីញ៉ា អភិបាលរងស្រុក តំណាងលោកកែវ តារារស្មី អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញអមដំណើរឯកឧត្តម យឹម សំណាង អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង ៥បន្ទប់ និងបង្គន់អនាម័យ ១ខ្នង ៦បន្ទប់ នៅសាលាបឋមសិក្សាសឹង្ហ ស្ថិតក្នុងភូមិសឹង្ហត្បួង ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។