ជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមការងារប្រចាំការមណ្ឌលអូរបីជាន់ ដែលប្រចាំការទទួលប្រជាពលរដ្ឋ មកពីប្រទេសថៃ

ថ្ងៃ​សៅរ៍៣ ខែ​កញ្ញា២០២២

លោក កែវ តារារស្មី អភិបាលស្រុក អមដំណើរដោយលោក ហឿន ចាន់ថន នាយករដ្ឋបាលសាលាស្រុក អញ្ជើញចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមការងារប្រចាំការមណ្ឌលអូរបីជាន់ ដេីម្បីទទួលប្រជាពលរដ្ឋ មកពីប្រទេសថៃ ក្នុងអំឡុងពេលឆ្លងរីករាលដាលជំងឺកូវីដ ១៩ ដែលបានខិតខំ និងយកចិត្តទុកដាក់ ក្នុងការបំពេញការងារបានយ៉ាងល្អប្រសេីរ ដោយមានការចូលរួមពីលោក ម៉ាន់ ធី អធិការរងនគរបាលស្រុក លោក តុល សារិន មេឃុំអូរបីជាន់។ ក្នុងឱកាសនេះផងដែរ លោក កែវ តារារស្មី មានប្រសាសន៍ ថាៈ ប្រទេសយេីងអាចទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ១៩ បានដោយសារប្រជាពលរដ្ឋយេីងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ចំណែកការរំសាយក្រុមការងារប្រចាំការនេះ គឺអនុវត្តតាមស្មារតីនៃកិច្ចប្រជុំទ្វេរភាគីថ្នាក់ខេត្ត រវាងខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ កា់លពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២២។

ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២