ការចុះពិនិត្យស្ថានភាពផ្លូវ ដែលរងការខូចខាតដោយសារទឹកជំនន់ នៅភូមិអូរជ្រៅ ឃុំកូប
លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ អមដំណើរដោយលោក អាន វណ្ណៈ អភិបាលរងស្រុក និងលោក ហឿន ចាន់ថន នាយករដ្ឋបាលសាលាស្រុក បានអញ្ជើញចុះពិនិត្យស្ថានភាព ផ្លូវ ដែលរងការខូចខាតដោយសារទឹកជំនន់ នៅភូមិអូរជ្រៅ ឃុំកូប ដោយមានការចូលរួមពីលោក ម៉ាក សុខឿន មេឃុំ កូប លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ និងអង្គភាពភូមិ។ ជាលទ្ធផល លោក អភិបាល ស្រុក បានណែនាំលោក មេឃុំ ជួសជុល ឡេីងវិញភ្លាមៗ បន្ទាប់ពីទឹកស្រកផុត រងចាំដល់រដូវប្រាំង ធ្វេីការជីកកកាយដេីម្បីដាក់លូភ្លោះ មុខ កាត់ ១ម៉ែត្រ ដោយលោក អភិបាលស្រុក ទទួលជួយក្នុងការចំណាយ។ ក្នុងនោះផងដែរ លោក អភិបាលស្រុក បានណែនាំដល់លោក មេឃុំ អោយសិក្សាគម្រោងដាក់លូ នៅចំណុចខ្នងអាងអូរជ្រៅ ដេីម្បីបញ្ចៀសទឹកជំនន់ទឹកភ្លៀង លិចផ្ទះប្រជាពលរដ្ឋ។
ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២
មតិថ្មីៗ