ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងលោកជំទាវ នាំយកបច្ច័យ សម្រាប់កសាងកុដិ និងបច្ច័យកាន់បិណ្ឌទី៥ ប្រគេនព្រះសង្ឃគង់ក្នុងវត្តអម្ពរវន្តកណ្តាល ឃុំសឹង្ហ
រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោក កែវ តារារស្មី អភិបាលស្រុក និងសហការី បានអញ្ជើញអមដំណើរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងលោកជំទាវ នាំយកបច្ច័យចំនួន ១,០០០ដុល្លា សម្រាប់កសាងកុដិ និងបច្ច័យ ១,២០០,០០០រៀល សម្រាប់កាន់បិណ្ឌទី៥ និងប្រគេនបច្ច័យព្រះសង្ឃចំនួន ១១អង្គ ក្នុង ១អង្គ ៥០,០០០រៀល យាយជីតាជី ៣៥នាក់ ក្នុងម្នាក់ ១០,០០០រៀល ក្រុមប្រឹក្សាឃុំសឹង្ហ ៥០,០០០រៀល ប្រជាការពារភូមិ និងប៉ុស្តិ៍នគរបាលឃុំ ២០០,០០០រៀល អង្គភាពភូមិ ៥០,០០០រៀល នៅវត្តអម្ពវន្តកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ។
មតិថ្មីៗ