ប្រជាពលរដ្ឋក្នុងឃុំសូភីចំនួន២៤គ្រួសារ ទទួលបានអំណោយសង្គ្រោះពីសម្ដេច ហ៊ុន សែន
លោក ខាត់ សារ៉ាន និងលោក សំ ស៊ីន សមាជិកក្រុមប្រឹក្សាស្រុក និងជាក្រុមការងារស្រុកចុះជួយឃុំសូភី បានដឹកនាំមេឃុំ ក្រុមប្រឹក្សាឃុំសូភី អង្គភាពភូមិសូភីជេីង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដែលមិនបានទទួលអំណោយ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅភូមិសូភីជើង (បឹងខ្ទុម) ចំនួន ២៤គ្រួសារ។
មតិថ្មីៗ