នាំយកអំណោយរបស់សប្បុរសជនទៅចែកជូនពលរដ្ឋរងគ្រោះចំនួន ២៤០គ្រួសារ នៅឃុំគុត្តសត

ថ្ងៃ​ចន្ទ២ ខែ​វិច្ឆិកា២០២០

ថ្ងៃទី​០១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ វេលាម៉ោង​ ៩.២០នាទីព្រឹក​ នៅវត្តជ័យមង្គលគុត្តសត

លោក​ តាន់​ ស្វាង​ ប្រធានក្រុមប្រឹក្សាស្រុក​ និងលោក​ សែស​ វិបុល​ អធិការនគរបាលស្រុក​ និងសហការី​ បាននាំយកអំណោយជាគ្រឿងឧបភោគ​ បរិភោគ​របស់សប្បុរសជនក្រុងប៉ោយប៉ែត​ ចែកជូនប្រជាពលរដ្ឋ​ រងគ្រោះដោយសារទឹកជំនន់​ ចំនួន​ ២៤០គ្រួសារ​ នៅក្នុងឃុំគុត្តសត​ ដោយក្នុងមួយគ្រួសារទទួលបាន​ អង្ករ​ ២០គ.ក្រ​ មី​ ១កេស​ ទឹកត្រី​ ១យួរ​ ទឹកសុីអុីវ​ ១យួរ​ និងបានឧបត្ថម្ភ​ប្រជាការពារ​ ចំនួន​ ២០នាក់​ ក្នុងម្នាក់​ទទួលបាន​ សារុង​ ១​ និងថវិកា​ ១០,០០០រៀល​ ជាអំណោយរបស់លោក​ ឧត្តមសេនីយ៍​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្ត។