កម្មវិធីវិនិយោគ៣ឆ្នាំរំកិលស្រុក ឆ្នាំទី១ – ២០២០
ដើម្បីឆ្លើយតបដំណើរការកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២០ដល់២០២២នោះគឺខេត្តកំពង់ចាមបានសម្រេចលើកសំណើសរុបចំនួន៤.០៤២គម្រោង។ដោយតម្រូវការជាអាទិភាពកំពុងស្វែងរកថវិកាគាំទ្រសម្រាប់អនុវត្តន៍ឆ្នាំ២០២០។
កត្តានេះទាមទារឲ្យមានការចូលរួមគាំទ្រពីសំណាក់បណ្តាមន្ទីរអង្គភាពនានាក្នុងខេត្តអង្គការសង្គមស៊ីវិលវិស័យឯកជននិងសប្បុរសជននានាសហការរួមគ្នាដោះស្រាយបញ្ហានៅមូលដ្ឋាន។នេះជាការលើកឡើងរបស់លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានលើកឡើងនៅក្នុងវេទិកាពិគ្រោះយោបល់នៅក្នុងមន្ទីរផែនការនេះកាលពីថ្ងៃទី២២ខែតុលា២០១៩។
លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍យ៉ាងដូច្នេះក្នុងនោះមានសំណើវិនិយោគរបស់ខេត្តចំនួន៤០១គម្រោងសំណើវិនិយោគរបស់ស្រុកក្រុងចំនួន៦៦២គម្រោងនិងសំណើវិនិយោគឃុំសង្កាត់ចំនួន៣.៩៧៩គម្រោង។
លោកអភិបាលខេត្តបានថ្លែងថាការដែលយើងជួបជុំនាឱកាសនេះគឺដើម្បីបង្ហាញអំពីតម្រូវការការអភិវឌ្ឍនៅមូលដ្ឋាននៅក្នុងខេត្តទាំងមូលនិងការសម្របសម្រួលបន្ស៊ីនូវតម្រូវការអភិវឌ្ឍទាំងនេះជាមួយគម្រោង និងធនធានដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលនិង ដៃគូឯកជន ដើម្បីឈានដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយសុក្រឹតភាព។
លោកបានលើកឡើងទៀតថាគោលបំណងសំខាន់គឺផ្សព្វផ្សាយជាសាធារណ:នូវដំណើរការសិក្ខាសាលាសមាហរណកម្មផែនការឃុំសង្កាត់នៅថ្នាក់ស្រុកក្រុងឆ្នាំ២០១៩។ស្វែងរកប្រភពធនធានពីដៃគូអភិវឌ្ឍន៍នានាដើម្បីមានមូលនិធិគ្រប់គ្រាន់ក្នុងការអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន និងត្រួតពិនិត្យ វាយតម្លៃការអនុវត្តគម្រោងឆ្នាំចាស់កន្លងទៅ៕
មតិថ្មីៗ