នាំយកគ្រឿងឧបភោគ បរិភោគ ថវិកា និងសំបុត្រមរណភាព ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព នៅភូមិវាំងមួង ឃុំកូប

ថ្ងៃ​ព្រហស្បតិ៍៨ ខែ​កញ្ញា២០២២

ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ អមដំណើរដោយ លោក ទូច សីហា អភិបាលរងស្រុក លោក ហឿន ចាន់ថន នាយករដ្ឋបាលស្រុក លោក ម៉ាក សុខឿន មេឃុំកូប ក្រុមការងារស្រុក ក្រុមប្រឹក្សាឃុំ យុវជនឃុំ និងអង្គភាពភូមិ បាននាំយកៈ អង្ករ ២៥គីឡូ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ថវិកា ៣៥០,០០០រៀល និងសំបុត្រមរណភាព ចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសព លោក ចិន្ដា យ៉ន អាយុ ៦១ឆ្នាំ ដែលបានទទួលមរណភាព នៅភូមិវាំងមួង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។