សេវាថាមពលដំឡើងម៉ាស៊ីនអគ្គិសនីសម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី២៥គីឡូវ៉ាត់ (25KW)

  • គោលបំណង៖

    ផ្តល់ភាពស្របច្បាប់ដល់ម្ចាស់អាជីវកម្ម និងការពារផលប្រយោជន៍របស់ប្រជាជនដែលទៅរកសេវាកម្ម ផលិតផលនៃអាជីវកម្មនោះ

  • ស្តង់ដារសេវា៖

    សេវាថាមពលដំឡើងម៉ាស៊ីនអគ្គិសនីសម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី២៥គីឡូវ៉ាត់ (25KW)
    –    តម្លៃសេវាជាក់លាក់ៈ ៥០ ០០០ រៀល
    –    រយៈពេលអតិបរមាៈ ០៥ថ្ងៃ (ថ្ងៃធ្វើការ)
    –    សុពលភាពៈ ១ឆ្នាំ

  • តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

    ដើម្បីទទួលបានសេវាថាមពលដំឡើងម៉ាស៊ីនអគ្គិសនីសម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី២៥គីឡូវ៉ាត់ (25KW) អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម ៖
    – អត្តសញ្ញាណប័ណ្ណ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រូសារ (ថតចម្លង) ចំនួន ១ច្បាប់
    – ប្រវត្តិរូបសង្ខេប មានបិទរូបថត ៤x៦ ចំនួន ១ច្បាប់
    – របាយការណ៍ស្តីពីកម្លាំងពលកម្ម និងឧបករណ៍សម្ភារៈ ចំនួន ១ច្បាប់
    – របាយការណ៍ស្តីពីសមត្ថភាពហិរញ្ញវត្ថុ និងសមត្ថភាពផលិតកម្ម ចំនួន ១ច្បាប់
    – បង្កាន់ដៃបង់ប្រាក់ ចំនួន ១ច្បាប់

  • នីតិវិធីនៃការផ្ដល់សេវា៖

    នីតិវិធីនៃការផ្តល់សេវាថាមពលដំឡើងម៉ាស៊ីនអគ្គិសនីសម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី២៥គីឡូវ៉ាត់ (25KW) មានចំនួន ១៦ដំណាក់កាលដូចខាងក្រោម៖

    ១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
    ២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
    ៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
    ៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
    ៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
    ៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យច្រកចេញចូលតែមួយ
    ៧. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
    ៨. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
    ៩. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
    ១០. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យច្រកចេញចូលតែមួយ
    ១១. ប្រធានការិយាល័យដាក់របាយការណ៍ជូននាយករដ្ឋបាលដើម្បីពិនិត្យបន្ត
    ១២. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
    ១៣. មន្ត្រីរដ្ឋបាលស្រុក ធ្វើការចុះលេខ
    ១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យច្រកចេញចូលតែមួយ បន្ទាប់ពីចុះលេខរួច
    ១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
    ១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។

  • សេវាថាមពលដំឡើងម៉ាស៊ីនអគ្គិសនីសម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី២៥គីឡូវ៉ាត់ (25KW)

    បញ្ចេញមតិលើសេវានេះ


    ប្រភេទឯកសារ ដែលត្រូវបានអនុញ្ញាតិ មាន doc, rft, txt និង រូបភាព gif, jpg, png ហើយនិង pdf ។ ទំហំឯកសារ មិនត្រូវ ធំជាង ២ MB ទេ។