ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីសម្រាប់ដីក្រៅទីប្រជុំជន ឬដីជនបទ

  • គោលបំណង៖

    ផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ដោយមានការដឹងលឺជាសាធារណៈ

  • ស្តង់ដារសេវា៖

    ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីសម្រាប់ដីក្រៅទីប្រជុំជន ឬដីជនបទ

    • ដីដែលមានទំហំក្រោម ១០០ម៉ែត្រការ៉េ
      -តម្លៃសេវាអតិបរមាៈ ២០ ០០០ រៀល និងតម្លៃសេវាអនុគ្រោះ: ១៥ ០០០រៀល ក្នុង ១លើក
      -រយៈពេលអតិបរមាៈ ១៥ថ្ងៃ (ថ្ងៃធ្វើការ)
    • ដីដែលមានទំហំចាប់ពី ១០០ម៉ែត្រការ៉េ ដល់ក្រោម ៥០០ម៉ែត្រការ៉េ
      -តម្លៃសេវាអតិបរមាៈ ៤០ ០០០ រៀល និងតម្លៃសេវាអនុគ្រោះ: ៣០ ០០០រៀល ក្នុង ១លើក
      -រយៈពេលអតិបរមាៈ ១៥ថ្ងៃ (ថ្ងៃធ្វើការ)
    • ដីដែលមានទំហំចាប់ពី ៥០០ម៉ែត្រការ៉េ ដល់ក្រោម ១ ០០០ម៉ែត្រការ៉េ
      -តម្លៃសេវាអតិបរមាៈ ៦០ ០០០ រៀល និងតម្លៃសេវាអនុគ្រោះ: ៤៥ ០០០រៀល ក្នុង ១លើក
      -រយៈពេលអតិបរមាៈ ១៥ថ្ងៃ (ថ្ងៃធ្វើការ)
    • ដីដែលមានទំហំចាប់ពី ១ ០០០ម៉ែត្រការ៉េ ដល់ក្រោម ៥ ០០០ម៉ែត្រការ៉េ
      -តម្លៃសេវាអតិបរមាៈ ៨០ ០០០ រៀល និងតម្លៃសេវាអនុគ្រោះ: ៦០ ០០០រៀល ក្នុង ១លើក
      -រយៈពេលអតិបរមាៈ ១៥ថ្ងៃ (ថ្ងៃធ្វើការ)
    • ដីដែលមានទំហំចាប់ពី ៥ ០០០ម៉ែត្រការ៉េ ដល់ក្រោម ១០ ០០០ម៉ែត្រការ៉េ
      -តម្លៃសេវាអតិបរមាៈ ១០០ ០០០ រៀល និងតម្លៃសេវាអនុគ្រោះ: ៧៥ ០០០រៀល ក្នុង ១លើក
      -រយៈពេលអតិបរមាៈ ១៥ថ្ងៃ (ថ្ងៃធ្វើការ)
    • ដីដែលមានទំហំចាប់ពី ១០ ០០០ម៉ែត្រការ៉េ ដល់ក្រោម ៥០ ០០០ម៉ែត្រការ៉េ
      -តម្លៃសេវាអតិបរមាៈ ២០០ ០០០ រៀល និងតម្លៃសេវាអនុគ្រោះ: ១៥០ ០០០រៀល ក្នុង ១លើក
      -រយៈពេលអតិបរមាៈ ១៥ថ្ងៃ (ថ្ងៃធ្វើការ)
    • ដីដែលមានទំហំចាប់ពី ៥០ ០០០ម៉ែត្រការ៉េ ឡើងទៅ
      -តម្លៃសេវាអតិបរមាៈ ៤០០ ០០០ រៀល និងតម្លៃសេវាអនុគ្រោះ: ៣០០ ០០០រៀល ក្នុង ១លើក
      -រយៈពេលអតិបរមាៈ ១៥ថ្ងៃ (ថ្ងៃធ្វើការ)

    បញ្ជាក់ៈ តម្លៃសេវាអនុគ្រោះ សម្រាប់ប្រជាពលរដ្ឋ ដែលមានប័ណ្ណសមធម៌ (ក្រ១ និងក្រ២)

  • តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

    ដើម្បីទទួលបានសេវាការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីសម្រាប់ដីក្រៅទីប្រជុំជន ឬដីជនបទ អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
    ១. ពាក្យស្នើសុំ
    ២. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនភាគីទាំងសងខាង (ថតចម្លង) ចំនួន ០១ច្បាប់
    ៣.សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ករណីរៀបអាពាហ៍ពិពាហ៍) ចំនួន ០២ច្បាប់
    ៤. ឯកសារបញ្ជាក់អត្តសញ្ញាណ (បញ្ជាក់ភាពនៅលីវ មេម៉ាយ ពោះម៉ាយ….) ចំនួន ០១ច្បាប់
    ៥. លិខិតទិញ លក់
    ៦. ឯកសារប្រវត្តិដី ០១ច្បាប់
    ៧. បង្កាន់ដៃបង់ពន្ធ

  • នីតិវិធីនៃការផ្ដល់សេវា៖

    នីតិវិធីនៃការផ្តល់សេវាការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីសម្រាប់ដីក្រៅទីប្រជុំជន ឬដីជនបទ មានចំនួន ១៦ដំណាក់កាល ដូចខាងក្រោម៖
    ១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
    ២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
    ៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
    ៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
    ៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
    ៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យច្រកចេញចូលតែមួយ
    ៧. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
    ៨. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
    ៩. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
    ១០. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យច្រកចេញចូលតែមួយ
    ១១. ប្រធានការិយាល័យដាក់របាយការណ៍ជូននាយករដ្ឋបាលដើម្បីពិនិត្យបន្ត
    ១២. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
    ១៣. មន្ត្រីរដ្ឋបាលស្រុក ធ្វើការចុះលេខ
    ១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យច្រកចេញចូលតែមួយ បន្ទាប់ពីចុះលេខរួច
    ១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
    ១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។

  • ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីសម្រាប់ដីក្រៅទីប្រជុំជន ឬដីជនបទ

    បញ្ចេញមតិលើសេវានេះ


    ប្រភេទឯកសារ ដែលត្រូវបានអនុញ្ញាតិ មាន doc, rft, txt និង រូបភាព gif, jpg, png ហើយនិង pdf ។ ទំហំឯកសារ មិនត្រូវ ធំជាង ២ MB ទេ។