សេវាកម្ម ជួសជុល និងសាងសង់របង (របងថ្ម/បេតុង)
-
គោលបំណង៖
ផ្តល់ភាពស្របច្បាប់ដល់ម្ចាស់សំណង់ និងការពារផលប្រយោជន៍ដល់អ្នកពាក់ព័ន្ធសំណង់ និងសាធារណជន។
-
ស្តង់ដារសេវា៖
ក.លិខិតអនុញ្ញាតៈ មានរយៈពេលនៃការផ្ដល់សេវាគឺ ១៥ថ្ងៃ (ថ្ងៃធ្វើការ)
ប្រវែងបណ្ដោយរបង ចាប់ពី ២០ម៉ែត្រ ចុះក្រោម
– តម្លៃសេវា : ២០,០០០រៀល
ប្រវែងបណ្ដោយរបង លើសពី ២០ម៉ែត្រ ដល់ ២០០ម៉ែត្រ
– តម្លៃសេវា : ៤០,០០០រៀល
ប្រវែងបណ្ដោយរបង លើសពី ២០០ម៉ែត្រ ដល់ ៥០០ម៉ែត្រ
– តម្លៃសេវា : ៦០,០០០រៀល
ប្រវែងបណ្ដោយរបង លើសពី ៥០០ម៉ែត្រ ដល់ ១ ០០០ម៉ែត្រ
– តម្លៃសេវា : ៨០,០០០រៀល
ប្រវែងបណ្ដោយរបង លើសពី ១ ០០០ម៉ែត្រ ដល់ ៥ ០០០ម៉ែត្រ
– តម្លៃសេវា : ១០០,០០០រៀល
ប្រវែងបណ្ដោយរបង លើសពី ៥ ០០០ម៉ែត្រ
– តម្លៃសេវា : ១៥០,០០០រៀល
ខ. លិខិតបើកការដ្ឋាន: មានរយៈពេលនៃការផ្ដល់សេវាគឺ ០៧ថ្ងៃ (ថ្ងៃធ្វើការ)
ប្រវែងបណ្ដោយរបង ចាប់ពី ២០ម៉ែត្រ ចុះក្រោម
– តម្លៃសេវា : ១០% នៃតម្លៃលិខិតអនុញ្ញាត
ប្រវែងបណ្ដោយរបង លើសពី ២០ម៉ែត្រ ដល់ ២០០ម៉ែត្រ
– តម្លៃសេវា : ១០% នៃតម្លៃលិខិតអនុញ្ញាត
ប្រវែងបណ្ដោយរបង លើសពី ២០០ម៉ែត្រ ដល់ ៥០០ម៉ែត្រ
– តម្លៃសេវា : ១០% នៃតម្លៃលិខិតអនុញ្ញាត
ប្រវែងបណ្ដោយរបង លើសពី ៥០០ម៉ែត្រ ដល់ ១ ០០០ម៉ែត្រ
– តម្លៃសេវា : ១០% នៃតម្លៃលិខិតអនុញ្ញាត
ប្រវែងបណ្ដោយរបង លើសពី ១ ០០០ម៉ែត្រ ដល់ ៥ ០០០ម៉ែត្រ
– តម្លៃសេវា : ១០% នៃតម្លៃលិខិតអនុញ្ញាត
ប្រវែងបណ្ដោយរបង លើសពី ៥ ០០០ម៉ែត្រ
– តម្លៃសេវា : ១០% នៃតម្លៃលិខិតអនុញ្ញាត
គ. លិខិតបិទការដ្ឋាន: មានរយៈពេលនៃការផ្ដល់សេវាគឺ ០៧ (ថ្ងៃធ្វើការ)
ប្រវែងបណ្ដោយរបង ចាប់ពី ២០ម៉ែត្រ ចុះក្រោម
– តម្លៃសេវា : ១០% នៃតម្លៃលិខិតអនុញ្ញាត
ប្រវែងបណ្ដោយរបង លើសពី ២០ម៉ែត្រ ដល់ ២០០ម៉ែត្រ
– តម្លៃសេវា : ១០% នៃតម្លៃលិខិតអនុញ្ញាត
ប្រវែងបណ្ដោយរបង លើសពី ២០០ម៉ែត្រ ដល់ ៥០០ម៉ែត្រ
– តម្លៃសេវា : ១០% នៃតម្លៃលិខិតអនុញ្ញាត
ប្រវែងបណ្ដោយរបង លើសពី ៥០០ម៉ែត្រ ដល់ ១ ០០០ម៉ែត្រ
– តម្លៃសេវា : ១០% នៃតម្លៃលិខិតអនុញ្ញាត
ប្រវែងបណ្ដោយរបង លើសពី ១ ០០០ម៉ែត្រ ដល់ ៥ ០០០ម៉ែត្រ
– តម្លៃសេវា : ១០% នៃតម្លៃលិខិតអនុញ្ញាត
ប្រវែងបណ្ដោយរបង លើសពី ៥ ០០០ម៉ែត្រ
– តម្លៃសេវា : ១០% នៃតម្លៃលិខិតអនុញ្ញាត
-
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
ក.លិខិតអនុញ្ញាតៈ
១. ពាក្យស្នើសុំ ០១ច្បាប់
២. អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណគ្រួសារ ទាំងរបស់ម្ចាស់សំណង់និងជាងសំណង់ (ថតចំលង) ០១ច្បាប់
៣. រូបថតបង្ហាញទីតាំង ០១ច្បាប់
៤. ប្លង់ស្ថាបត្យកម្ម ០១ច្បាប់
៥. ច្បាប់ចម្លងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ ០១ច្បាប់
៦. កិច្ចសន្យាអ្នកជាប់ព្រំដី ០១ច្បាប់
ខ. លិខិតបើកការដ្ឋាន:

គ. លិខិតបិទការដ្ឋាន:

៦. កិច្ចសន្យាអ្នកជាប់ព្រំដី ០១ច្បាប់ -
នីតិវិធីនៃការផ្ដល់សេវា៖
នីតិវិធីនៃការផ្តល់សេវាសម្រាប់សេវាកម្ម ជួសជុល និងសាងសង់របង (របងថ្ម/បេតុង) មានចំនួន ១៦ដំណាក់កាល ដូចខាងក្រោម៖
១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យច្រកចេញចូលតែមួយ
៧. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
៨. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
៩. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
១០. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យច្រកចេញចូលតែមួយ
១១. ប្រធានការិយាល័យដាក់របាយការណ៍ជូននាយករដ្ឋបាលដើម្បីពិនិត្យបន្ត
១២. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
១៣. មន្ត្រីរដ្ឋបាលស្រុក ធ្វើការចុះលេខ
១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យច្រកចេញចូលតែមួយ បន្ទាប់ពីចុះលេខរួច
១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។