ការិយាល័យ និងអង្គភាពចំណុះ

សមាសភាព តួនាទី និងភារកិច្ច របស់ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មានដូចតទៅ៖

-លោកស្រី ផូ ឆវ័ន្ន អនុប្រធានការិយាល័យ
-លោក សេក ប៊ុនឡាយ អនុប្រធានការិយាល័យ

+ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ត្រូវបំពេញតួនាទីជាសេនាធិការឱ្យរដ្ឋបាលស្រុកលើការងាររដ្ឋបាល និងហិរញ្ញវត្ថុ និងមានភារកិច្ចចាត់ចែងលើការងារដូចខាងក្រោម៖

– ការងាររដ្ឋបាល លិខិតស្នាមផ្សេងៗ ព័ត៌មាន ពិធីការ ទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ
– ការងារអត្រានុកូលដ្ឋាន
– ការគ្រប់គ្រង និងថែរក្សាត្រា ឯកសារ លិខិតបតដ្ឋាននានារបស់រដ្ឋបាលស្រុក
– ការពិនិត្យ និងការកែសម្រួលរចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុក
– ការរៀបចំនីតិវិធីរដ្ឋបាល និងនីតិវិធីហិរញ្ញវត្ថុសម្រាប់អង្គភាពរបស់រដ្ឋស្រុកផ្អែកតាមគោលការណ៍ និងបទប្បញ្ញត្តិជាធរមាន
– ការងារហិរញ្ញវត្ថុ ថវិកា និងទ្រព្យសម្បត្តិរបស់រដ្ឋបាលស្រុក
– ការងារសណ្ដាប់ធ្នាប់សាធារណៈ
– ការងាររបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ និងរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋបាលស្រុក
– ការងារផ្សេងទៀតតាមការប្រគល់ភារៈកិច្ចរបស់អភិបាលស្រុក។

សមាសភាព តួនាទី និងភារកិច្ច របស់អង្គភាពលទ្ធកម្ម មានដូចតទៅៈ

-លោក ឡាយ គឹមឡេង ប្រធានអង្គភាព

+អង្គភាពលទ្ធកម្ម ត្រូវបំពេញតួនាទីជាសេនាធិការឱ្យរដ្ឋបាលស្រុកលើការងារលទ្ឋកម្មសាធារណៈ និងមានភារកិច្ចចាត់ចែងលើការងារដូចខាងក្រោម៖

– ការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ
– ការរៀបចំឯកសារដេញថ្លៃ ការរៀបចំ និងការផ្សព្វផ្សាយអំពីកិច្ចលទ្ធកម្ម ការផ្ដល់ឯកសារដេញថ្លៃ ការទទួលសំណើដេញថ្លៃ ការរៀបចំទុកដាក់ឯកសារសំណើដេញថ្លៃ រៀបចំទីកន្លែង និងការរៀបចំបើកសំណើដេញថ្លៃ
– ការរៀបចំរបាយការណ៍ និងកំណត់ហេតុស្ដីពីការបើកសំណើដេញថ្លៃ
– ការរៀបចំ និងសម្របសម្រួលក្នុងការវាយតម្លៃលើបច្ចេកទេសនៃសំណើដេញថ្លៃ
– ការរៀបចំកិច្ចសន្យា និងលិខិតជូនដំណឹងអំពីការប្រគល់កិច្ចសន្យា
– ការផ្សព្វផ្សាយលទ្ធផលនៃការដេញថ្លៃ
– ការតាមដានការអនុវត្តកិច្ចសន្យា និងការរៀបចំរបាយការណ៍ស្ដីពីការអនុវត្តកិច្ចលទ្ធកម្ម
– ការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់អភិបាលស្រុក។

សមាសភាព តួនាទី និងភារកិច្ច របស់ការិយាល័យគ្រប់គ្រងធនធានមនុស្ស មានដូចតទៅៈ

-លោក កុក ភិរម្យ អនុប្រធានការិយាល័យ

-លោក ស្រិល សារ៉ាត់ អនុប្រធានការិយាល័យ

+ការិយាល័យគ្រប់គ្រងធនធានមនុស្ស ត្រូវបំពេញតួនាទីជាសេនាធិការឱ្យរដ្ឋបាលស្រុក លើការងារគ្រប់គ្រងធនធានមនុស្ស និងមានភារកិច្ចចាត់ចែងលើការងារដូចខាងក្រោម៖

– ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់បុគ្គលិករបស់រដ្ឋបាលស្រុក
– ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាពបុគ្គលិករបស់បាលស្រុក
– ការគ្រប់គ្រងបុគ្គលិកផ្សេងទៀតតាមការផ្តេរសិទ្ធិអំណាចពីរាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័ន
– ការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់អភិបាលស្រុក។

សមាសភាព តួនាទី និងភារកិច្ច របស់ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ មានដូចតទៅៈ

-លោក អ៊ឹង គិមឈួង ប្រធានការិយាល័យ

-លោក សាន់ ពុធ អនុប្រធានការិយាល័យ

-លោក ណុប សឿន អនុប្រធានការិយាល័យ

-លោក ពិន ប៊ុនរ៉េត មន្ត្រីការិយាល័យ

+ការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ត្រូវបំពេញតួនាទីជាសេនាធិការឱ្យរដ្ឋបាលស្រុក លើការងារផែនការ និងគាំទ្រឃុំ សង្កាត់ក្នុងស្រុក និងមានភារកិច្ចចាត់ចែងលើការងារដូចខាងក្រោម៖

– ការរៀបចំ និងការអនុវត្តផែនការអភិវឌ្ឍន៍ប្រាំ(០៥)ឆ្នាំ កម្មវិធីវិនិយោគបី(០៣)ឆ្នាំរំកិល ផែនការសកម្មភាពនិងថវិការប្រចាំឆ្នាំ និងគម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋបាលស្រុក
– ការតាមដាន ការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តផែនការប្រាំ(០៥)ឆ្នាំ កម្មវិធីវិនិយោគបី(០៣)ឆ្នាំរំកិល ផែនការសកម្មភាពនិងថវិការប្រចាំឆ្នាំ និងគម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋបាលស្រុក
– ការងារស្ថិតិប្រជាជន
– ការគាំទ្រ និងសម្របសម្រួល និងការតាមដាន ត្រួតពិនិត្យ វាយតម្លៃរដ្ឋបាលឃុំ សង្កាត់ក្នុងស្រុកលើការរៀបចំ និងការអនុវត្តផែនការអភិវឌ្ឍន៍ប្រាំ(០៥)ឆ្នាំ កម្មវិធីវិនិយោគបី(០៣)ឆ្នាំរំកិល និងគម្រោងនានារបស់រដ្ឋបាលឃុំ សង្កាត់ក្នុងស្រុក
– ការណែនាំ និងការជំរុញការប្រមូលទិន្នន័យមូលដ្ឋានឃុំ សង្កាត់ និងទិន្នន័យថ្នាក់ស្រុកតាមការកំណត់
– ការគ្រប់គ្រង និងការស្វែងរកការគាំទ្រការកែច្នៃទិន្នន័យមូលដ្ឋានឃុំ សង្កាត់ និងទិន្នន័យថ្នាក់
– ការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាពបុគ្គលិក និងក្រុមប្រឹក្សាឃុំ សង្កាត់តាមតម្រូវការចាំបាច់
– ការគាំទ្របច្ចេកទេសលើការងាររដ្ឋបាល និងហិរញ្ញវត្ថុដល់រដ្ឋបាលឃុំ សង្កាត់
– ការដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានារបស់រដ្ឋបាលឃុំ សង្កាត់
– ការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់អភិបាលស្រុក។

សមាសភាព តួនាទី និងភារកិច្ច របស់ការិយាល័យត្រួតពិនិត្យផ្ទៃក្នុង មានដូចតទៅៈ

-លោក ពៅ សុគន្ធ អនុប្រធានការិយាល័យ

ការិយាល័យត្រួតពិនិត្យផ្ទៃក្នុងត្រូវបំពេញទួនាទីជាសេនាធិការឱ្យរដ្ឋបាលស្រុកលើការងារត្រួតពិនិត្យ ការបំពេញការងាររបស់ការិយាល័យ និងអង្គភាពនានាចំណុះរដ្ឋបាលស្រុក និងមានភារកិច្ចចាត់ចែងលើការងារដូចខាងក្រោម៖
– ការត្រួតពិនិត្យលើការអនុវត្តតាមច្បាប់ ដីកា លិខិតបទដ្ឋានគតិយុត្ត និងស្តង់ដាសេវានានាដែលបានកំណត់ជាធរមាន
– ការត្រួតពីនិត្យលើការងាររដ្ឋបាល ការងារបុគ្គលិក ការងារហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលស្រុក
– ការត្រួតពិនិត្យការអនុវត្តវិន័យ បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងម៉ោងបំពេញការងាររបស់បុគ្គលិករដ្ឋបាលស្រុក
– ការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់អភិបាលស្រុក។
ការិយាល័យលេខាធិការក្រុមប្រឹក្សាត្រូវបំពេញទួនាទីជាសេនាធិការឱ្យរដ្ឋបាលស្រុកលើការងារលេខាធិការដ្ឋានជូនក្រុមប្រឹក្សាស្រុក និងមានភារកិច្ចចាត់ចែងលើការងារដូចខាងក្រោម៖
– ការរៀបចំកិច្ចប្រជុំសាមញ្ញ និងវិសាមញ្ញរបស់ក្រុមប្រឹប្សា
– ការរៀបចំកំណត់ហេតុនៃកិច្ចប្រជុំនានារបស់ក្រុមប្រឹក្សា
– ការរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នានារបស់ក្រុមប្រឹក្សា
– ការគ្រប់គ្រង និងថែរក្សា និងការទុកដាក់ឯកសារនានារបស់ក្រុមប្រឹក្សា
– ការបិទផ្សាយ និងការផ្សព្វផ្សាយនូវសេចក្តីសម្រេច និងឯកសារនានារបស់ក្រុមប្រឹក្សា
– ការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់ប្រធានក្រុមប្រឹក្សា និងអភិបាលស្រុក។
ការិយាល័យអប់រំ យុវជន និងកីឡាត្រូវបំពេញតួនាទីជាសេនាធិការឱ្យរដ្ឋបាលស្រុកលើការងារអប់រំ យុវជន និងកីឡា និងមានភារកិច្ចគ្រប់គ្រង គាំទ្រ សម្របសម្រួល និងតាមដាន ត្រួតពិនិត្យវាយតម្លៃលើមុខងារមួយចំនួនដូចខាងក្រោម៖
– ការអប់រំកុមារតូច
– ការអប់រំបឋមសិក្សា
– ការងាររដ្ឋបាលគាំទ្រគ្រឹះស្ថានមធ្យមសិក្សាចំណេះដឹងទូទៅ
– ការអប់រំក្រៅប្រព័ន្ធ
– ការអភិឌ្ឍយុវជន
– ការអប់រំកាយ និងកីឡា
– ការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់អភិបាលស្រុក។
ការរិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលត្រូវបំពេញតួនាទីជាសេនាធិការឱ្យរដ្ឋបាលស្រុកលើការងាររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល និងមានភារកិច្ចចាត់ចែងលើមុខងារមួយចំនួនដូចខាងក្រោម៖
– ការងាររៀបចំដែនដី និងនគរូបនីយកម្ម
– ការងារភូមិបាល
– ការងារសំណង់
– ការងារលំនៅឋាន
-ការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់អភិបាលស្រុក
ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានមានតួនាទីជាសេនាធិការឱ្យរដ្ឋបាលស្រុកលើការងារនីតិកម្ម និងការសម្រុះសម្រួលវិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការ និងមានភារកិច្ចចាត់ចែងលើការងារមួយចំនួនដូចខាងក្រោម៖
– ការសិក្សាស្រាវជ្រាវ ការរៀបចំ និងការផ្ដល់យោបល់លើការរៀបចំលិខិតបទដ្ឋានគតិយុត្តនានារបស់រដ្ឋបាលស្រុក
– ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដល់មន្រ្ដី បុគ្គលិក និងប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុក
– ការផ្ដល់ប្រឹក្សាយោបល់ផ្លូវច្បាប់ដល់ប្រជាពលរដ្ឋ
– ការរៀបចំបណ្ដុះបណ្ដាលជំនាញសម្រុះសម្រួល និងច្បាប់ដល់រដ្ឋបាលឃុំ សង្កាត់ក្នុងស្រុក
– ការទទួលពាក្យបណ្ដឹង និងការសម្រុះសម្រួលវិវាទនៅមូលដ្ឋានដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុកស្របតាមច្បាប់កំណត់
– ការពិនិត្យនីត្យានុកូភាពលើដីកា និងសេចក្តីសម្រេចនានារបស់រដ្ឋបាលឃុំ សង្កាត់ក្នុងស្រុកតាមគោលការណ៍កំណត់
– ការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់អភិបាលស្រុក។

ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានមានតួនាទីធ្វើជាសេនាធិការឱ្យរដ្ឋបាលស្រុកលើការងារកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងមានភារកិច្ចចាត់ចែងលើមុខងារមួយចំនួនដូចខាងក្រោម៖
– ការងារកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
– ការងារធនធានទឹក
– ការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ
– ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន
– ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្ដកម្មទឹកកខ្វក់
– ការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់រដ្ឋបាលស្រុក។
ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ត្រូវបំពេញតួនាទីជាសេនាធិការឱ្យរដ្ឋបាលស្រុកលើការអភិវឌ្ឍសេដ្ឋកិច្ច ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសហគមន៍ និងមានភារកិច្ចចាត់ចែងមុខងារមួយចំនួនដូចខាងក្រោម៖
– ការងារសាធារណការ និងដឹកជញ្ជូន
– ការងារឧស្សាហកម្ម និងសិប្បកម្ម
– ការងាររ៉ែ និងថាមពល
– ការងារទេសចរណ៍
– ការងារអភិឌ្ឍន៍ជនបទ
– ការងារពាណិជ្ជកម្ម
– ការងារប្រៃសណីយ៍ និងទូរគមនាគមន៍
– ការងារអភិឌ្ឍន៍សហគមន៍
– ការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់អភិបាលស្រុក។
ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមត្រូបំពេញតួនាទីជាសេនាធិការឱ្យរដ្ឋបាលស្រុកលើការងារសង្គមកិច្ច និងសុខុមាលភាពសង្គម និងមានភារកិច្ចចាត់ចែងលើមុខងារមួយចំនួនដូចខាងក្រោម៖
– ការងារសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
– ការងារសុខាភិបាល
– ការងារកិច្ចការនារី
– ការងារធម្មការ និងសាសនា
– ការងារ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ
– ការងារវប្បធម៌ និងវិចិត្រសិល្បៈ
– ការងារសង្រ្គោះមហន្ដរាយ
– ការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់អភិបាលស្រុក។
ការិយាល័យច្រកចេញចូលតែមួយត្រូវបំពេញតួនាទីជាសេនាធិការឱ្យរដ្ឋបាលស្រុកលើការងារផ្ដល់សេវារដ្ឋបាលនានា និងមានភារកិច្ចចាត់ចែងលើការងារដូចខាងក្រោម៖
– ការទទួល និងការផ្ដល់សេវារដ្ឋបាលនានាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច
– ការងារប្រមូល និងការបង់កម្រៃសេវារដ្ឋបាលតាមគោលការណ៍ និងនីតិវិធីកំណត់
– ការផ្ដល់ព័ត៌មាននានា និងការផ្សព្វផ្សាយជាសាធារណៈពាក់ព័ន្ធនឹងការផ្ដល់សេវារដ្ឋបាល
– ការទុកដាក់ ការថែរក្សា និងការគ្រប់គ្រងឯកសារនានាពាក់ព័ន្ធនឹងការផ្ដល់សេវារដ្ឋបាល
– ការងារផ្សេងទៀតតាមការប្រគល់ភារកិច្ចរបស់អភិបាលស្រុក។