ទុតិយតាប័ណ្ណសម្គាល់ទោចក្រយានយន្ត

  • គោលបំណង៖

    ១-ផ្តល់ភាពស្របច្បាប់ដល់ម្ចាស់យានយន្ត

    ២-គ្រប់គ្រង តាមដាន និងថែរក្សាសុវត្ថិភាពចរាចរ ព្រមទាំងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម

  • ស្តង់ដារសេវា៖

    សេវាកម្មទុតិយាតាប័ណ្ណសម្គាល់ទោចក្រយានយន្ត

    –    តម្លៃសេវាជាក់លាក់ៈ ៣១ ០០០ រៀល
    –    រយៈពេលអតិបរមាៈ ១០ថ្ងៃ (ថ្ងៃធ្វើការ)
    –    សុពលភាពៈ អចិន្ត្រៃយ៍

  • តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

    ដើម្បីទទួលបានសេវាកម្មទុតិយាតាប័ណ្ណសម្គាល់ទោចក្រយានយន្ត អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម ៖

    ១-អត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ
    ២-ក្រដាសពន្ធ
    ៣-លិខិតទិញលក់

  • នីតិវិធីនៃការផ្ដល់សេវា៖

    នីតិវិធីនៃការផ្តល់សេវាកម្មទុតិយាតាប័ណ្ណសម្គាល់ទោចក្រយានយន្ត មានចំនួន ១៦ដំណាក់កាល ដូចខាងក្រោម៖

    ១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
    ២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
    ៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
    ៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
    ៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
    ៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យច្រកចេញចូលតែមួយ
    ៧. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
    ៨. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
    ៩. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
    ១០. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យច្រកចេញចូលតែមួយ
    ១១. ប្រធានការិយាល័យដាក់របាយការណ៍ជូននាយករដ្ឋបាលដើម្បីពិនិត្យបន្ត
    ១២. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
    ១៣. មន្ត្រីរដ្ឋបាលស្រុក ធ្វើការចុះលេខ
    ១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យច្រកចេញចូលតែមួយ បន្ទាប់ពីចុះលេខរួច
    ១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
    ១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។

  • ទុតិយតាប័ណ្ណសម្គាល់ទោចក្រយានយន្ត

    បញ្ចេញមតិលើសេវានេះ


    ប្រភេទឯកសារ ដែលត្រូវបានអនុញ្ញាតិ មាន doc, rft, txt និង រូបភាព gif, jpg, png ហើយនិង pdf ។ ទំហំឯកសារ មិនត្រូវ ធំជាង ២ MB ទេ។