លិខិតអនុញ្ញាតបើកការដ្ឋាន

  • គោលបំណង៖

    ផ្តល់ភាពស្របច្បាប់ដល់ម្ចាស់សំណង់ និងការពារផលប្រយោជន៍ដល់អ្នកពាក់ព័ន្ធសំណង់ និងសាធារណជន។

  • ស្តង់ដារសេវា៖

    រយៈពេលនៃការផ្ដល់សេវាគឺ ០៧ថ្ងៃ (ថ្ងៃធ្វើការ )

    ក. ភូមិគ្រឹះ

    ផ្ទៃក្រឡាកម្រាលសំណង់ ចាប់ពី ១០០ម៉ែត្រការ៉េ ចុះក្រោម

    – តម្លៃសេវា : ១០%នៃតម្លៃលិខិតអនុញ្ញាត

    ផ្ទៃក្រឡាកម្រាលសំណង់ លើសពី ១០០ម៉ែត្រការ៉េ ដល់ ២០០ម៉ែត្រការ៉េ

    – តម្លៃសេវា : ១០%នៃតម្លៃលិខិតអនុញ្ញាត

    ផ្ទៃក្រឡាកម្រាលសំណង់ លើសពី ២០០ម៉ែត្រការ៉េ ដល់ ៣០០ម៉ែត្រការ៉េ

    – តម្លៃសេវា : ១០%នៃតម្លៃលិខិតអនុញ្ញាត

    ផ្ទៃក្រឡាកម្រាលសំណង់ លើសពី ៣០០ម៉ែត្រការ៉េ ដល់ ៤០០ម៉ែត្រការ៉េ

    – តម្លៃសេវា : ១០%នៃតម្លៃលិខិតអនុញ្ញាត

    ផ្ទៃក្រឡាកម្រាលសំណង់ លើសពី ៤០០ម៉ែត្រការ៉េ ដល់ ៥០០ម៉ែត្រការ៉េ

    – តម្លៃសេវា : ១០%នៃតម្លៃលិខិតអនុញ្ញាត

    ខ. ផ្ទះល្វែង

    គ. ថ្មក្រោមឈើលើ

  • តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

    ដើម្បីទទួលបានលិខិតអនុញ្ញាតបើកការដ្ឋាន អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់នូវឯកសារដូចខាងក្រោម៖

    ១. ពាក្យស្នើសុំ…០១ច្បាប់
    ២. អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណគ្រួសារ ទាំងរបស់ម្ចាស់សំណង់ និងជាងសំណង់ (ថតចំលង)…..០១ច្បាប់
    ៣. រូបថតបង្ហាញទីតាំង….០១ច្បាប់
    ៤. ប្លង់ស្ថាបត្យកម្ម….០១ច្បាប់
    ៥. ច្បាប់ចម្លងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ….០១ច្បាប់
    ៦. កិច្ចសន្យាអ្នកជាប់ព្រំដី…០១ច្បាប់

  • នីតិវិធីនៃការផ្ដល់សេវា៖

    នីតិវិធីនៃការផ្តល់សេវាលិខិតអនុញ្ញាតបើកការដ្ឋាន មានចំនួន ១៦ដំណាក់កាល ដូចខាងក្រោម៖

    ១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
    ២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
    ៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
    ៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
    ៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
    ៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យច្រកចេញចូលតែមួយ
    ៧. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
    ៨. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
    ៩. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
    ១០. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យច្រកចេញចូលតែមួយ
    ១១. ប្រធានការិយាល័យដាក់របាយការណ៍ជូននាយករដ្ឋបាលដើម្បីពិនិត្យបន្ត
    ១២. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
    ១៣. មន្ត្រីរដ្ឋបាលស្រុក ធ្វើការចុះលេខ
    ១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យច្រកចេញចូលតែមួយ បន្ទាប់ពីចុះលេខរួច
    ១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
    ១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។

  • លិខិតអនុញ្ញាតបើកការដ្ឋាន

    បញ្ចេញមតិលើសេវានេះ

    ប្រភេទឯកសារ ដែលត្រូវបានអនុញ្ញាតិ មាន doc, rft, txt និង រូបភាព gif, jpg, png ហើយនិង pdf ។ ទំហំឯកសារ មិនត្រូវ ធំជាង ២ MB ទេ។