លិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម
-
គោលបំណង៖
ផ្តល់ភាពស្របច្បាប់ដល់ម្ចាស់អាជីវកម្ម និងការពារផលប្រយោជន៍របស់ប្រជាជនដែលទៅរកសេវាកម្ម ផលិតផលនៃអាជីវកម្មនោះ
-
ស្តង់ដារសេវា៖
លិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម
– តម្លៃសេវាជាក់លាក់ៈ ២៥ ០០០ រៀល
– រយៈពេលអតិបរមាៈ ០៧ថ្ងៃ (ថ្ងៃធ្វើការ)
– សុពលភាពៈ ១ឆ្នាំ -
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
ដើម្បីទទួលបានសេវាលិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
– អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន(បើជាជនបរទេស) របស់អ្នកស្នើសុំ (ថតចម្លង) ចំនួន ១ច្បាប់
– ជីវប្រវត្តិសង្ខេប ចំនួន ១ច្បាប់
– រូបថតចំពីមុខ ៤x៦ ចំនួន ២សន្លឹក
– ប័ណ្ណប៉ាតង់ថតចម្លង (បើមាន) ចំនួន ១ច្បាប់ -
នីតិវិធីនៃការផ្ដល់សេវា៖
នីតិវិធីនៃការផ្តល់សេវាលិខិងអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម មានចំនួន ១៦ដំណាក់កាល ដូចខាងក្រោម៖
១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យច្រកចេញចូលតែមួយ
៧. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
៨. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
៩. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
១០. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យច្រកចេញចូលតែមួយ
១១. ប្រធានការិយាល័យដាក់របាយការណ៍ជូននាយករដ្ឋបាលដើម្បីពិនិត្យបន្ត
១២. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
១៣. មន្ត្រីរដ្ឋបាលស្រុក ធ្វើការចុះលេខ
១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យច្រកចេញចូលតែមួយ បន្ទាប់ពីចុះលេខរួច
១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។