ការធ្វើនីត្យានុកូលកម្មលើវិញ្ញាបនបត្របញ្ជាក់ការសិក្សា

  • គោលបំណង៖

    បញ្ជាក់ភាពត្រឹមត្រូវលើឯកសារថតចម្លង

  • ស្តង់ដារសេវា៖

    ការធ្វើនីត្យានុកូលកម្មលើវិញ្ញាបនបត្របញ្ជាក់ការសិក្សា
    •    តម្លៃអតិបរមា៖ ១ ០០០ រៀល ក្នុង ១សន្លឹក និងតម្លៃអនុគ្រោះ៖ ៥០០រៀល ក្នុង ១សន្លឹក
    •    រយៈពេលអតិបរមា៖ ០៣ថ្ងៃ (ថ្ងៃធ្វើការ)
    •    សុពលភាព៖ អចិន្ត្រៃយ៍

  • តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

    ដើម្បីធ្វើនីត្យានុកូលកម្មលើវិញ្ញាបនបត្របញ្ជាក់ការសិក្សា អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាច្បាប់ដើម និងច្បាប់ចម្លង។

  • នីតិវិធីនៃការផ្ដល់សេវា៖

    នីតិវិធីនៃការធ្វើនីត្យានុកូលកម្មលើវិញ្ញាបនបត្របញ្ជាក់ការសិក្សាមានចំនួន ១២ដំណាក់កាល ដូចខាងក្រោម៖

    ១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
    ២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
    ៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
    ៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
    ៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
    ៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
    ៧. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
    ៨. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
    ៩. មន្ត្រីរដ្ឋបាលស្រុកធ្វើការចុះលេខ
    ១០. បញ្ជូនឯកសារទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
    ១១. បញ្ជូនឯកសារបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
    ១២. ផ្តល់ឯកសារណដែលជាលទ្ធផលជូនអតិថិជន។

  • ការធ្វើនីត្យានុកូលកម្មលើវិញ្ញាបនបត្របញ្ជាក់ការសិក្សា

    បញ្ចេញមតិលើសេវានេះ


    ប្រភេទឯកសារ ដែលត្រូវបានអនុញ្ញាតិ មាន doc, rft, txt និង រូបភាព gif, jpg, png ហើយនិង pdf ។ ទំហំឯកសារ មិនត្រូវ ធំជាង ២ MB ទេ។