ការធ្វើនីត្យានុកូលកម្មលើវិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាកំរិត១
-
គោលបំណង៖
បញ្ជាក់ភាពត្រឹមត្រូវលើឯកសារថតចម្លង
-
ស្តង់ដារសេវា៖
ការធ្វើនីត្យានុកូលកម្មលើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាកំរិត១
– តម្លៃអតិបរមា៖ ១ ០០០ រៀល ក្នុង ១សន្លឹក និងតម្លៃអនុគ្រោះ៖ ៥០០រៀល ក្នុង ១សន្លឹក
– រយៈពេលអតិបរមា៖ ០៣ថ្ងៃ (ថ្ងៃធ្វើការ)
– សុពលភាព៖ អចិន្ត្រៃយ៍ -
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
ដើម្បីធ្វើនីត្យានុកូលកម្មលើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាកំរិត១ អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាកំរិត១ច្បាប់ដើម និងច្បាប់ចម្លង។
-
នីតិវិធីនៃការផ្ដល់សេវា៖
នីតិវិធីនៃការធ្វើនីត្យានុកូលកម្មលើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាកំរិត១មានចំនួន ១២ដំណាក់កាល ដូចខាងក្រោម៖
១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
៧. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
៨. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
៩. មន្ត្រីរដ្ឋបាលស្រុកធ្វើការចុះលេខ
១០. បញ្ជូនឯកសារទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
១១. បញ្ជូនឯកសារបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
១២. ផ្តល់ឯកសារណដែលជាលទ្ធផលជូនអតិថិជន។