ការចេញលិខិតអនុញ្ញាតបំពេញអាចម៌ដីកម្មសិទ្ធិឯកជន ដីក្រៅទីប្រជុំជន ឬដីជនបទ ដែលមានទំហំចាប់ពី ១០០ម៉ែត្រការ៉េ ដល់ក្រោម ៥០០ម៉ែត្រការ៉េ

  • គោលបំណង៖

    បំពេញអាចម៍ដីលើដីកម្មសិទ្ធិឯកជន

  • ស្តង់ដារសេវា៖

    ការចេញលិខិតអនុញ្ញាតបំពេញអាចម៌ដីកម្មសិទ្ធិឯកជន ដីក្រៅទីប្រជុំជន ឬដីជនបទ ដែលមានទំហំចាប់ពី ១០០ម៉ែត្រការ៉េ ដល់ក្រោម ៥០០ម៉ែត្រការ៉េ

      • តម្លៃសេវាជាក់លាក់ៈ ១០០ ០០០ រៀល និងតម្លៃអនុគ្រោះ ៧៥ ០០០ រៀល ក្នុង ១ច្បាប់
      • រយៈពេលអតិបរមាៈ ១០ថ្ងៃ (ថ្ងៃធ្វើការ)
  • តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

    ដើម្បីទទួលបានការចេញលិខិតអនុញ្ញាតបំពេញអាចម៌ដីកម្មសិទ្ធិឯកជន ដីក្រៅទីប្រជុំជន ឬដីជនបទ ដែលមានទំហំចាប់ពី ១០០ម៉ែត្រការ៉េ ដល់ក្រោម ៥០០ម៉ែត្រការ៉េ អ្នកប្រើប្រាស់សេវា ត្រូវភ្ជាប់មកជាមួយនូវៈ

    ១. ពាក្យស្នើសុំ
    ២. កិច្ចសន្យា
    ៣. អត្តសញ្ញាណប័ណ្ណ
    ៤. លិខិតពាក់ព័ន្ធសមត្ថកិច្ចមូលដ្ឋាន (បើតម្រូវ)

  • នីតិវិធីនៃការផ្ដល់សេវា៖

    នីតិវិធីនៃការចេញលិខិតអនុញ្ញាតបំពេញអាចម៌ដីកម្មសិទ្ធិឯកជន ដីក្រៅទីប្រជុំជន ឬដីជនបទ ដែលមានទំហំចាប់ពី ១០០ម៉ែត្រការ៉េ ដល់ក្រោម ៥០០ម៉ែត្រការ៉េ មានចំនួន ១៦ដំណាក់កាល ដូចខាងក្រោម៖

    ១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
    ២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
    ៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
    ៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
    ៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
    ៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យច្រកចេញចូលតែមួយ
    ៧. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
    ៨. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
    ៩. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
    ១០. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យច្រកចេញចូលតែមួយ
    ១១. ប្រធានការិយាល័យដាក់របាយការណ៍ជូននាយករដ្ឋបាលដើម្បីពិនិត្យបន្ត
    ១២. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
    ១៣. មន្ត្រីរដ្ឋបាលស្រុក ធ្វើការចុះលេខ
    ១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យច្រកចេញចូលតែមួយ បន្ទាប់ពីចុះលេខរួច
    ១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
    ១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។

  • ការចេញលិខិតអនុញ្ញាតបំពេញអាចម៌ដីកម្មសិទ្ធិឯកជន ដីក្រៅទីប្រជុំជន ឬដីជនបទ ដែលមានទំហំចាប់ពី ១០០ម៉ែត្រការ៉េ ដល់ក្រោម ៥០០ម៉ែត្រការ៉េ

    បញ្ចេញមតិលើសេវានេះ


    ប្រភេទឯកសារ ដែលត្រូវបានអនុញ្ញាតិ មាន doc, rft, txt និង រូបភាព gif, jpg, png ហើយនិង pdf ។ ទំហំឯកសារ មិនត្រូវ ធំជាង ២ MB ទេ។