ការចេញលិខិតអនុញ្ញាតបំពេញអាចម៌ដីកម្មសិទ្ធិឯកជន ដីក្នុងទីប្រជុំជន (ជាប់សងខាងផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៥៨ និងផ្លូវជាតិលេខ២៥៨ដេ) ដែលមានទំហំចាប់ពី ៥០០ម៉ែត្រការ៉េ ដល់ក្រោម ១ ០០០ម៉ែត្រការ៉េ
-
គោលបំណង៖
បំពេញអាចម៍ដីលើដីកម្មសិទ្ធិឯកជន
-
ស្តង់ដារសេវា៖
ការចេញលិខិតអនុញ្ញាតបំពេញអាចម៌ដីកម្មសិទ្ធិឯកជន ដីក្នុងទីប្រជុំជន (ជាប់សងខាងផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៥៨ និងផ្លូវជាតិលេខ២៥៨ដេ) ដែលមានទំហំចាប់ពី ៥០០ម៉ែត្រការ៉េ ដល់ក្រោម ១ ០០០ម៉ែត្រការ៉េ
-
- តម្លៃសេវាជាក់លាក់ៈ ៤០០ ០០០ រៀល និងតម្លៃអនុគ្រោះ ៣០០ ០០០ រៀល ក្នុង ១ច្បាប់
- រយៈពេលអតិបរមាៈ ១០ថ្ងៃ (ថ្ងៃធ្វើការ)
-
-
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
ដើម្បីទទួលបានការចេញលិខិតអនុញ្ញាតបំពេញអាចម៌ដីកម្មសិទ្ធិឯកជន ដីក្នុងទីប្រជុំជន (ជាប់សងខាងផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៥៨ និងផ្លូវជាតិលេខ២៥៨ដេ) ដែលមានទំហំចាប់ពី ៥០០ម៉ែត្រការ៉េ ដល់ក្រោម ១ ០០០ម៉ែត្រការ៉េ អ្នកប្រើប្រាស់សេវា ត្រូវភ្ជាប់មកជាមួយនូវៈ
១. ពាក្យស្នើសុំ
២. កិច្ចសន្យា
៣. អត្តសញ្ញាណប័ណ្ណ
៤. លិខិតពាក់ព័ន្ធសមត្ថកិច្ចមូលដ្ឋាន (បើតម្រូវ) -
នីតិវិធីនៃការផ្ដល់សេវា៖
នីតិវិធីនៃការចេញលិខិតអនុញ្ញាតបំពេញអាចម៌ដីកម្មសិទ្ធិឯកជន ដីក្នុងទីប្រជុំជន (ជាប់សងខាងផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៥៨ និងផ្លូវជាតិលេខ២៥៨ដេ) ដែលមានទំហំចាប់ពី ៥០០ម៉ែត្រការ៉េ ដល់ក្រោម ១ ០០០ម៉ែត្រការ៉េ មានចំនួន ១៦ដំណាក់កាល ដូចខាងក្រោម៖
១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យច្រកចេញចូលតែមួយ
៧. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
៨. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
៩. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
១០. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យច្រកចេញចូលតែមួយ
១១. ប្រធានការិយាល័យដាក់របាយការណ៍ជូននាយករដ្ឋបាលដើម្បីពិនិត្យបន្ត
១២. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
១៣. មន្ត្រីរដ្ឋបាលស្រុក ធ្វើការចុះលេខ
១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យច្រកចេញចូលតែមួយ បន្ទាប់ពីចុះលេខរួច
១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។