ផ្ទាំងយីហោគ្រប់ប្រភេទ ទំហំចាប់ពី ២ម៉ែត្រការ៉េ ដល់ ៤ម៉ែត្រការ៉េ

  • គោលបំណង៖

    ផ្តល់ភាពស្របច្បាប់ដល់ម្ចាស់អាជីវកម្ម និងការពារផលប្រយោជន៍របស់ប្រជាជនដែលទៅរកសេវាកម្ម ផលិតផលនៃអាជីវកម្មនោះ។

  • ស្តង់ដារសេវា៖

    ស្លាកសញ្ញាអាជីវកម្ម
    •    ផ្ទាំងយីហោគ្រប់ប្រភេទ ទំហំចាប់ពី ២ម៉ែត្រការ៉េ ដល់ ៤ម៉ែត្រការ៉េ
    –    តម្លៃសេវាជាក់លាក់ : ៥០ ០០០ រៀល ក្នុង ១ច្បាប់
    –    រយៈពេលអតិបរមា : ០៧ថ្ងៃ (ថ្ងៃធ្វើការ)
    –    សុពលភាព : ០២ឆ្នាំ

  • តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

    ដើម្បីទទួលបានសេវាស្លាកសញ្ញាអាជីវកម្មសម្រាប់ផ្ទាំងយីហោគ្រប់ប្រភេទ ទំហំចាប់ពី ២ម៉ែត្រការ៉េ ដល់ ៤ម៉ែត្រការ៉េ អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយ រួមមាន៖
    •    អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លង ចំនួន១ច្បាប់
    •    ប្លង់បង្ហាញទីតាំងអាជីវកម្ម ចំនួន១ច្បាប់
    •    រូបថតទំហំ 3×4 ចំនួន៣សន្លឹក
    •    បង្កាន់ដៃបង់ប្រាក់ ចំនួន១ច្បាប់

  • នីតិវិធីនៃការផ្ដល់សេវា៖

    នីតិវិធីនៃការផ្តល់សេវាស្លាកសញ្ញាអាជីវកម្មសម្រាប់ផ្ទាំងយីហោគ្រប់ប្រភេទ ទំហំចាប់ពី ២ម៉ែត្រការ៉េ ដល់ ៤ម៉ែត្រការ៉េ មានចំនួន ១៦ដំណាក់កាលដូចខាងក្រោម ៖

    ១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
    ២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
    ៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
    ៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
    ៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
    ៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យច្រកចេញចូលតែមួយ
    ៧. ប្រធានការិយាល័យច្រកចេញចូលតែមួយបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
    ៨. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
    ៩. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
    ១០. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យច្រកចេញចូលតែមួយ
    ១១. ប្រធានការិយាល័យច្រកចេញចូលតែមួយដាក់របាយការណ៍ជូននាយករដ្ឋបាលដើម្បីពិនិត្យបន្ត
    ១២. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
    ១៣. មន្ត្រីរដ្ឋបាលស្រុក ធ្វើការចុះលេខ
    ១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យច្រកចេញចូលតែមួយបន្ទាប់ពីចុះលេខរួច
    ១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
    ១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។

  • ផ្ទាំងយីហោគ្រប់ប្រភេទ ទំហំចាប់ពី ២ម៉ែត្រការ៉េ ដល់ ៤ម៉ែត្រការ៉េ

    បញ្ចេញមតិលើសេវានេះ


    ប្រភេទឯកសារ ដែលត្រូវបានអនុញ្ញាតិ មាន doc, rft, txt និង រូបភាព gif, jpg, png ហើយនិង pdf ។ ទំហំឯកសារ មិនត្រូវ ធំជាង ២ MB ទេ។