ប័ណ្ណប្រកាសផ្សាយពាណិជ្ជកម្ម (Poster)

 • គោលបំណង៖

  ផ្តល់ភាពស្របច្បាប់ដល់ម្ចាស់អាជីវកម្ម និងការពារផលប្រយោជន៍របស់ប្រជាជនដែលទៅរកសេវាកម្ម ផលិតផលនៃអាជីវកម្មនោះ។

 • ស្តង់ដារសេវា៖

  ស្លាកសញ្ញាអាជីវកម្ម
  •    ប័ណ្ណប្រកាសផ្សាយពាណិជ្ជកម្ម (Poster)
  –    តម្លៃសេវាជាក់លាក់ : ២៥ ០០០ រៀល ក្នុង ១ច្បាប់
  –    រយៈពេលអតិបរមា : ០៧ថ្ងៃ (ថ្ងៃធ្វើការ)
  –    សុពលភាព : ០៣ខែ

 • តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

  ដើម្បីទទួលបានសេវាស្លាកសញ្ញាអាជីវកម្មសម្រាប់ប័ណ្ណប្រកាសផ្សាយពាណិជ្ជកម្ម (Poster) អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយ រួមមាន៖
  •    អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លង ចំនួន១ច្បាប់
  •    ប្លង់បង្ហាញទីតាំងអាជីវកម្ម ចំនួន១ច្បាប់
  •    រូបថតទំហំ 3×4 ចំនួន៣សន្លឹក
  •    បង្កាន់ដៃបង់ប្រាក់ ចំនួន១ច្បាប់

 • នីតិវិធីនៃការផ្ដល់សេវា៖

  នីតិវិធីនៃការផ្តល់សេវាស្លាកសញ្ញាអាជីវកម្មសម្រាប់ប័ណ្ណប្រកាសផ្សាយពាណិជ្ជកម្ម (Poster) មានចំនួន ១៦ដំណាក់កាលដូចខាងក្រោម ៖

  ១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  ២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
  ៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
  ៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
  ៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
  ៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យច្រកចេញចូលតែមួយ
  ៧. ប្រធានការិយាល័យច្រកចេញចូលតែមួយបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
  ៨. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
  ៩. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
  ១០. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យច្រកចេញចូលតែមួយ
  ១១. ប្រធានការិយាល័យច្រកចេញចូលតែមួយដាក់របាយការណ៍ជូននាយករដ្ឋបាលដើម្បីពិនិត្យបន្ត
  ១២. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
  ១៣. មន្ត្រីរដ្ឋបាលស្រុក ធ្វើការចុះលេខ
  ១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យច្រកចេញចូលតែមួយបន្ទាប់ពីចុះលេខរួច
  ១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  ១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។

 • ប័ណ្ណប្រកាសផ្សាយពាណិជ្ជកម្ម (Poster)

  បញ្ចេញមតិលើសេវានេះ


  ប្រភេទឯកសារ ដែលត្រូវបានអនុញ្ញាតិ មាន doc, rft, txt និង រូបភាព gif, jpg, png ហើយនិង pdf ។ ទំហំឯកសារ មិនត្រូវ ធំជាង ២ MB ទេ។