ការធ្វើនីត្យានុកូលកម្មលើវិញ្ញាបនបត្រប្រកបអាជីវកម្ម

 • គោលបំណង៖

  បញ្ជាក់ភាពត្រឹមត្រូវលើឯកសារថតចម្លង

 • ស្តង់ដារសេវា៖

  ការធ្វើនីត្យានុកូលកម្មលើវិញ្ញាបនបត្រប្រកបអាជីវកម្ម
  –    តម្លៃអតិបរមា៖ ១ ០០០ រៀល ក្នុង ១សន្លឹក និងតម្លៃអនុគ្រោះ៖ ៥០០រៀល ក្នុង ១សន្លឹក
  –    រយៈពេលអតិបរមា៖ ០៣ថ្ងៃ (ថ្ងៃធ្វើការ)
  –    សុពលភាព៖ អចិន្ត្រៃយ៍

 • តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖

  ដើម្បីធ្វើនីត្យានុកូលកម្មលើវិញ្ញាបនបត្រប្រកបអាជីវកម្ម អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រប្រកបអាជីវកម្មច្បាប់ដើម និងច្បាប់ចម្លង។

 • នីតិវិធីនៃការផ្ដល់សេវា៖

  នីតិវិធីនៃការធ្វើនីត្យានុកូលកម្មលើវិញ្ញាបនបត្រប្រកបអាជីវកម្មមានចំនួន ១២ដំណាក់កាល ដូចខាងក្រោម៖

  ១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  ២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
  ៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
  ៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
  ៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
  ៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ
  ៧. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត
  ៨. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
  ៩. មន្ត្រីរដ្ឋបាលស្រុកធ្វើការចុះលេខ
  ១០. បញ្ជូនឯកសារទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច
  ១១. បញ្ជូនឯកសារបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
  ១២. ផ្តល់ឯកសារណដែលជាលទ្ធផលជូនអតិថិជន។

 • ការធ្វើនីត្យានុកូលកម្មលើវិញ្ញាបនបត្រប្រកបអាជីវកម្ម

  បញ្ចេញមតិលើសេវានេះ


  ប្រភេទឯកសារ ដែលត្រូវបានអនុញ្ញាតិ មាន doc, rft, txt និង រូបភាព gif, jpg, png ហើយនិង pdf ។ ទំហំឯកសារ មិនត្រូវ ធំជាង ២ MB ទេ។