ផែនការអភិវឌ្ឍ ៥ឆ្នាំ ឆ្នាំទី២ – ២០២០

ថ្ងៃ​ចន្ទ២ ខែ​វិច្ឆិកា២០២០

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ លោក​ ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នងកិច្ចប្រជុំការផ្តល់យោបល់របស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ទៅលើសេចក្តីព្រាងប្រតិទិនការងារ និងគោល ការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់រៀបចំផែនការអភិវឌ្ឍន៍រយ:ពេលប្រាំឆ្នាំ(២០២០-២០២៤) និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២) របស់រដ្ឋបាលខេត្តស្វាយរៀង។

នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាល សាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកអភិបាល ក្រុង/ស្រុកទាំង៨ លោក លោកស្រី ប្រធានមន្ទីរ/អង្គភាព តំណាងសមាគម ប្រឹក្សា ស្រុក ក្រុង ឃុំ-សង្កាត់ តំណាងគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមាររបស់ក្រុមប្រឹក្សាខេត្ត។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំស្ដីពីការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងប្រតិទិនការងារ និងគោលការណ៍ណែនាំផ្នែកគោលនយោបាយ សម្រាប់រៀបចំកសាង ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២០-២០២៤) និងកម្មវិធីវិយោគ បីឆ្នាំរំកិល (២០២០-២០២២)នាពេលនេះ គឺជាលើកទី៣ ហើយដែលបាន រៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ បន្ទាប់ពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត តាំងពីឆ្នាំ២០០៩មក និងអរគុណចំពោះ មន្ទីរ-អង្គភាព រដ្ឋបាលក្រុង/ស្រុក និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការ និងជួយគាំទ្រក្នុងការអនុវត្តគម្រោង និងផែនការសកម្មភាពដែលមានកំណត់ នៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលកន្លងទៅបានល្អប្រសើរគួជាទីមោទនៈ។

លោកបានបន្តទៀតថា ការអនុវត្តគម្រោង និងផែនការសកម្មភាពនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមូលដ្ឋាននៅក្នុងខេត្ត ឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ គឺពិតជាបានផ្ដល់នូវផលប្រយោជន៍ យ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមទិសដៅនៃកម្មវិធី ជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈ ពេល១០ឆ្នាំ ២០១០-២០១៩ ។

សូមជម្រាបជូនថា ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ គឺជាឯកសារ យុទ្ធសាស្ត្រមួយដ៏មានសារៈសំខាន់ ដែលត្រូវបានប្រើប្រាស់សម្រាប់ជា ត្រីវិស័យក្នុងការអភិវឌ្ឍ និងជាមូលដ្ឋានគោលដ៏ចម្បងសម្រាប់រៀប ចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ហេតុនេះដើម្បីធានាឲ្យការរៀបចំផែនការ អភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិ និយោគបីឆ្នាំរំកិលបន្ទាប់របស់យើងប្រព្រឹត្ត ទៅបានទាន់ពេលវេលា ត្រឹមត្រូវស្របតាមនីតិវិធី និងគោលការណ៍ណែនាំ គឺទាមទារឲ្យយើងត្រូវត្រៀមរៀបចំជាមុនរួចជាស្រេច ដើម្បីដាក់ជូន ក្រុមប្រឹក្សា អនុម័តនូវប្រតិទិនការងារ និងសេចក្ដីណែនាំផ្នែក គោលនយោបាយសម្រាប់ដំណើរការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិយោគបីឆ្នាំរំកិល៕