រដ្ឋបាលស្រុកអូរជ្រៅទទួលបានអំណោយឧបត្ថម្ភពីធនាគារអេស៊ីលីដា សាខាស្រុកអូរជ្រៅ សម្រាប់ជួយដល់ជនរងគ្រោះដោយសារទឹកជំនន់

ថ្ងៃ​សុក្រ២៣ ខែ​តុលា២០២០

វេលាម៉ោង​ ៩.៣០នាទីព្រឹក​ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលស្រុក​ និងលោក​ ហឿន​ ចាន់ថន​ នាយករដ្ឋបាលស្រុក​ ចូលរួម​ពិធី​ប្រគល់​ ទទួលអំណោយ​ឧបត្ថម្ភ​ពី​ធនាគារ​អេស៊ីលីដា​ ភីអិលស៊ី​ សាខាស្រុកអូរជ្រៅ​ ដេីម្បីជួយដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់​។

អំណោយ​រួមមានៈ​ មី​ ចំនួន​ ២០កេសតូច​ និងទឹក​បរិសុទ្ធ​វីតាល់​ ចំនួន​ ២០កេស។

ក្នុងនាមរដ្ឋបាលស្រុក​ និងជំនួសមុខអោយគ្រួសាររងគ្រោះ​ ដោយសារ​ទឹក​ជំនន់​ សូមថ្លែងអំណរគុណ​ និងជូនពរដល់ថ្នាក់ដឹកនាំ​ និងសហការី​ របស់​ធនាគារ​អេស៊ីលីដា​ ភីអិលស៊ី​ ទាំងអស់​ សូមមានសុខភាពល្អ​ និងជោគជ័យលេីគ្រប់មុខជំនួញ។