នាំយកថវិកាឧបត្ថម្ភរបស់សម្ដេច ហ៊ុន សែន ទៅប្រគល់ជូនក្រុមគ្រួសារសពអ៊ុំស្រី លឿម វឿង ដែលរងគ្រោះដោយលង់ទឹក

ថ្ងៃ​សុក្រ៣០ ខែ​តុលា២០២០

ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត​ និងជាប្រធានក្រុមការងារខេត្តចុះជួយស្រុក​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ អមដំណើរដោយលោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ លោកខាត់ សារ៉ាន​ សមាជិកក្រុមប្រឹក្សាស្រុក​ និងសហការី មេឃុំ​ ក្រុមប្រឹក្សាឃុំ មេភូមិបត់ត្រង់ នាំយកថវិកាឧបត្ថម្ភរបស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ចំនួន​ ១០,០០០,០០០៛(ដប់លានរៀល)​ ចូលរួម​រំលែក​ទុក្ខ​ ជាមួយ​ក្រុម​គ្រួសារសពអ៊ុំស្រី លឿម វឿង រងគ្រោះដោយសារលង់ទឹក​ កាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០​ នៅប្រឡាយខាងក្រោយផ្ទះ​ ស្ថិតក្នុងភូមិបត់ត្រង់​ ឃុំសំរោង​ ខណៈអ៊ុំស្រីទៅបេះត្រកួន។