កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩

ថ្ងៃ​ចន្ទ២៥ ខែ​វិច្ឆិកា២០១៩

វេលាម៉ោង ១៤.០០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីពិនិត្យ ពិភាក្សា ខ្លឹមសារសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៦ សេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី៥ និងសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលស្រុកអូរជ្រៅ ប្រចាំខែវិច្ឆិកា នៅសាលប្រជុំក្រុមប្រឹក្សាស្រុក។