ពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃ​ចន្ទ១២ ខែ​កញ្ញា២០២២

ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុក និងលោក កែវ តារារស្មី អភិបាល នៃគណៈអភិបាលស្រុកអូរជ្រៅ បានដឹកនាំមន្ត្រីក្រោមឱវាទ និងសមាជិកក្រុមប្រឹក្សាស្រុក ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណសាលាស្រុកអូរជ្រៅ។