ពិធីប្រកាសតែងតាំងគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកអូរជ្រៅ

ថ្ងៃ​សៅរ៍១០ ខែ​កញ្ញា២០២២

រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកអូរជ្រៅ បានរៀបចំពិធីប្រកាសតែងតាំងគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកអូរជ្រៅ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកជំទាវ នួម សុភ័ណ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីអនុប្រធាន សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ប្រធាន អនុគណៈកិត្តិយសអនុសាខា គណៈកម្មាធិការអនុសាខា អ្នកស្ម័គ្រចិត្តកាកបាទក្រហមឃុំ-ភូមិ និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១២៥នាក់ ស្រី ៧៥នាក់។