នាំយកគ្រឿងឧបភោគ បរិភោគ សារលិខិតចូលរួមរំលែកទុក្ខ និងចូលរួមគោរពវិញ្ញាណក្ខ័ន្ធសព លោក អ៊ូ សុងអ៊ាន សមាជិកក្រុមប្រឹក្សាស្រុកអូរជ្រៅ
ព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុកអូរជ្រៅ និងលោក កែវ តារារស្មី អភិបាល នៃគណៈអភិបាលស្រុកអូរជ្រៅ បានដឹកនាំមន្រ្តីក្រោមឱវាទ រួមទាំងក្រុមប្រឹក្សាឃុំអូរបីជាន់ មេភូមិ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់ នាំយកអំណោយរួមមានៈ អង្ករ ៥០គ.ក មី ១កេស ទឹកត្រី ៤ដប ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ទឹកបរិសុទ្ធ ៥យួរ ថវិការសរុបចំនួន ១.៣១០.០០០រៀល និងសារលិខិតចូលរួមរំលែកទុក្ខ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខ័ន្ធ លោក អ៊ូ សុងអ៊ាន សមាជិកក្រុមប្រឹក្សាស្រុកអូរជ្រៅដែលបានទទួលមរណភាព កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២២ ដោយសារជម្ងឺប្រចាំកាយ នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
មតិថ្មីៗ