សិក្ខាសាលាបណ្តុះបណ្តាល សៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោង សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

ថ្ងៃ​សុក្រ៩ ខែ​កញ្ញា២០២២

ព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ លោក អាន វណ្ណៈ អភិបាលរងស្រុក និងលោក អុឹង គិមឈួង ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ សង្កាត់ បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាល សៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោង សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ធនធានពីធនាគារអភិវឌ្ឍន៍អាស៊ីADB) នៅខេត្តសៀមរាប។