កិច្ចប្រជុំ ស្តីពីការជុំរុញអោយបើកច្រកតំបន់៤៣

ថ្ងៃ​ព្រហស្បតិ៍៨ ខែ​កញ្ញា២០២២

ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ លោក កែវ តារារស្មី អភិបាលស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំអនុវត្តខ្លឹ្លឹមសារលិខិតលេខ ១៧២០ សជណ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញរៀបចំបើកឱ្យដំណើរការច្រកទ្វារតំបន់ព្រំដែន៤៣ ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្រោមអធិបតីភាព ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ វត្តមានចូលរួមសរុបចំនួន ១៩នាក់ នៅសាលប្រជុំសាលាឃុំអូរបីជាន់។