កិច្ចប្រជុំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងបន្ថែម អំពីបរិស្ថានដល់សាធារណជន

ថ្ងៃ​ព្រហស្បតិ៍៨ ខែ​កញ្ញា២០២២

ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ លោក ទូច សីហា អភិបាលរងស្រុក តំណាងលោក កែវ តារារស្មី អភិបាលស្រុក បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងបន្ថែម អំពីបរិស្ថានដល់សាធារណជន ដោយមានការចូលរួមពីក្រុមការងារបរិស្ថានខេត្ត លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ អង្គភាពពាក់ព័ន្ធ និងអាចារ្យ គណៈកម្មការវត្ត សរុបចំនួន ២៦នាក់ ស្រី ០៤នាក់ នៅសាលប្រជុំក្រុមប្រឹក្សាស្រុកអូរជ្រៅ។