ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន ៤០គ្រួសារ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីរដ្ឋបាលស្រុកអូរជ្រៅ

ថ្ងៃ​អង្គារ៦ ខែ​កញ្ញា២០២២

លោក អាន វណ្ណៈ ជាអភិបាលរងស្រុក តំណាងលោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានចូលរួមពិធីចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងឃុំសំរោងចំនួន ៤០គ្រួសារ ដោយមានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ យុរជនឃុំ ប៉ុស្តិ៍នគរបាល ដែលជាអំណោយរបស់ ក្រុមជំនុំជីវិតថ្មីក្នុងព្រះគ្រឹស្ទ តាមរយៈលោក អៀន ភារម្យ ជាគ្រូគង្វាល ដោយក្នុងមួយគ្រួសារទទួលបាន÷ អង្ករ ២០គីឡូ, មី ១កេស, ប្រេងឆា ២លីត្រ, ស្ករស ១គីឡូ និងអំបិល ១គីឡូ។

ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២