ការចុះពិនិត្យបរិវេណសាលាបឋមសិក្សាជោគជ័យ ដែលលិចទឹកក្នុងពេលមានភ្លៀងធ្លាក់ និងចុះពិនិត្យព្រំប្រទល់រដ្ឋបាលរវាងរដ្ឋបាលឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងរដ្ឋបាលសង្កាត់អូរឫស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត

ថ្ងៃ​សៅរ៍៣ ខែ​កញ្ញា២០២២

លោក  កែវ តារារស្មី អមដំណើរដោយលោក អាន វណ្ណៈ អភិបាលរងស្រុក និងលោក ហឿន ចាន់ថន នាយករដ្ឋបាលសាលាស្រុក អញ្ជើញចុះពិនិត្យបរិវេណសាលាបឋមសិក្សាជោគជ័យ ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ដែលទឹកលិចនៅពេលមានភ្លៀងធ្លាក់ ជាលទ្ធផលលោក នាយកសាលា ស្នេីសុំកាយប្រឡាយ ដាក់លូ ដេីម្បីបង្ហូរទឹកចេញពីបរិវេណសាលា និងចុះពិនិត្យទីតាំងព្រំប្រទល់រដ្ឋបាលឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាមួយរដ្ឋបាលសង្កាត់អូរឫស្សី សង្កាត់ផ្សារកណ្តាល សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ដោយមានការចូលរួមពីលោក តុល សារិន មេឃុំអូរបីជាន់ លោក មេភូមិ លោក នាយកសាលា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ។

ព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២