ការចុះសួរសុខទុក្ខ និងនាំយកថវិកា ជួយឧបត្ថម្ភគ្រួសាររងគ្រោះដោយសារឆក់ចរន្តអគ្គិសនី

ថ្ងៃ​អាទិត្យ៣០ ខែ​សីហា២០២០

វេលាម៉ោង ៨.៣០នាទីព្រឹក លោក ខាត់ សារ៉ាន អនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូរជ្រៅ លោក ទូច សីហា អភិបាលរងស្រុក លោក ហឿន ចាន់ថន អនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូរជ្រៅ រួមជាមួយក្រុមប្រឹក្សាឃុំកូប បានចុះសួរសុខទុក្ខ នាំយកថវិកាឧបត្ថម្ភរបស់អនុសាខា របស់ក្រុមប្រឹក្សាឃុំ អង្គភាពភូម និងអាជីវករក្នុងឃុំកូប សរុបចំនួន ១,៦៧០,០០០រៀល ប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះឈ្មោះ សេង សុជា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិសូរិយាថ្មី ឃុំកូប រងគ្រោះដោយសារឆក់ចរន្តអគ្គិសនី នៅចំណុចភូមិគោកព្រិច ឃុំសូភី (ជាងសំណង់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ។