រដ្ឋបាលស្រុកអូរជ្រៅទទួលបានអំណោយឧបត្ថម្ភពីធនាគារអេស៊ីលីដា សាខាស្រុកអូរជ្រៅ សម្រាប់ជួយដល់ជនរងគ្រោះដោយសារទឹកជំនន់
វេលាម៉ោង ៩.៣០នាទីព្រឹក ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក និងលោក ហឿន ចាន់ថន នាយករដ្ឋបាលស្រុក ចូលរួមពិធីប្រគល់ ទទួលអំណោយឧបត្ថម្ភពីធនាគារអេស៊ីលីដា ភីអិលស៊ី សាខាស្រុកអូរជ្រៅ ដេីម្បីជួយដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់។
អំណោយរួមមានៈ មី ចំនួន ២០កេសតូច និងទឹកបរិសុទ្ធវីតាល់ ចំនួន ២០កេស។
ក្នុងនាមរដ្ឋបាលស្រុក និងជំនួសមុខអោយគ្រួសាររងគ្រោះ ដោយសារទឹកជំនន់ សូមថ្លែងអំណរគុណ និងជូនពរដល់ថ្នាក់ដឹកនាំ និងសហការី របស់ធនាគារអេស៊ីលីដា ភីអិលស៊ី ទាំងអស់ សូមមានសុខភាពល្អ និងជោគជ័យលេីគ្រប់មុខជំនួញ។
មតិថ្មីៗ