សេវាកម្មបើកកន្លែងជួសជុលគ្រឿងអគ្គិសនីអេឡិចត្រូនិក
-
គោលបំណង៖
ផ្តល់ភាពស្របច្បាប់ដល់ម្ចាស់អាជីវកម្ម និងការពារផលប្រយោជន៍របស់ប្រជាជនដែលទៅរកសេវាកម្ម ផលិតផលនៃអាជីវកម្មនោះ
-
ស្តង់ដារសេវា៖
សេវាកម្មបើកកន្លែងជួសជុលគ្រឿងអគ្គិសនីអេឡិចត្រូនិក
– តម្លៃសេវាជាក់លាក់ៈ ៥០ ០០០ រៀល
– រយៈពេលអតិបរមាៈ ០៥ថ្ងៃ (ថ្ងៃធ្វើការ)
– សុពលភាពៈ អចិន្រ្តៃយ៍ -
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
ដើម្បីទទួលបានសេវាកម្មបើកកន្លែងជួសជុលគ្រឿងអគ្គិសនីអេឡិចត្រូនិក អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
– អត្តសញ្ញាណប័ណ្ណ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រូសារ (ថតចម្លង) ចំនួន ១ច្បាប់
– ប្រវត្តិរូបសង្ខេប មានបិទរូបថត ៤x៦ ចំនួន ១ច្បាប់
– របាយការណ៍ស្តីពីកម្លាំងពលកម្ម និងឧបករណ៍សម្ភារៈ ចំនួន ១ច្បាប់
– របាយការណ៍ស្តីពីសមត្ថភាពហិរញ្ញវត្ថុ និងសមត្ថភាពផលិតកម្ម ចំនួន ១ច្បាប់
– បង្កាន់ដៃបង់ប្រាក់ ចំនួន ១ច្បាប់ -
នីតិវិធីនៃការផ្ដល់សេវា៖
នីតិវិធីនៃការផ្តល់សេវាកម្មបើកកន្លែងជួសជុលគ្រឿងអគ្គិសនីអេឡិចត្រូនិក មានចំនួន ១៦ដំណាក់កាលដូចខាងក្រោម៖
១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យច្រកចេញចូលតែមួយ
៧. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
៨. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
៩. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
១០. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យច្រកចេញចូលតែមួយ
១១. ប្រធានការិយាល័យដាក់របាយការណ៍ជូននាយករដ្ឋបាលដើម្បីពិនិត្យបន្ត
១២. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
១៣. មន្ត្រីរដ្ឋបាលស្រុក ធ្វើការចុះលេខ
១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យច្រកចេញចូលតែមួយ បន្ទាប់ពីចុះលេខរួច
១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។