ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីសម្រាប់ភូមិគ្រឹះ
-
គោលបំណង៖
ផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ដោយមានការដឹងលឺជាសាធារណៈ
-
ស្តង់ដារសេវា៖
ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីសម្រាប់ភូមិគ្រឹះ
- ក្នុងទីប្រជុំជន (ជាប់សងខាងផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៥៨ និងផ្លូវជាតិលេខ២៥៨ដេ)
-តម្លៃសេវាអតិបរមាៈ ២០០ ០០០ រៀល ក្នុង ១លើក
-រយៈពេលអតិបរមាៈ ១៥ថ្ងៃ (ថ្ងៃធ្វើការ)
- ក្រៅទីប្រជុំជន ឬជនបទ
-តម្លៃសេវាអតិបរមាៈ ១០០ ០០០ រៀល ក្នុង ១លើក
-រយៈពេលអតិបរមាៈ ១៥ថ្ងៃ (ថ្ងៃធ្វើការ)
- ក្នុងទីប្រជុំជន (ជាប់សងខាងផ្លូវជាតិលេខ៥, ផ្លូវជាតិលេខ៥៨ និងផ្លូវជាតិលេខ២៥៨ដេ)
-
តម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
ដើម្បីទទួលបានសេវាការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីសម្រាប់ភូមិគ្រឹះ អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
១. ពាក្យស្នើសុំ
២. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនភាគីទាំងសងខាង (ថតចម្លង) ចំនួន ០១ច្បាប់
៣.សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ករណីរៀបអាពាហ៍ពិពាហ៍) ចំនួន ០២ច្បាប់
៤. ឯកសារបញ្ជាក់អត្តសញ្ញាណ (លីវ មេម៉ាយ ពោះម៉ាយ….) ចំនួន ០១ច្បាប់
៥. លិខិតទិញ លក់
៦. ឯកសារប្រវត្តិដី ០១ច្បាប់
៧. បង្កាន់ដៃបង់ពន្ធ -
នីតិវិធីនៃការផ្ដល់សេវា៖
នីតិវិធីនៃការផ្តល់សេវាការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីសម្រាប់ភូមិគ្រឹះ មានចំនួន ១៦ដំណាក់កាល ដូចខាងក្រោម៖
១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន
៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ
៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ
៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា
៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យច្រកចេញចូលតែមួយ
៧. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ
៨. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ
៩. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច
១០. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យច្រកចេញចូលតែមួយ
១១. ប្រធានការិយាល័យដាក់របាយការណ៍ជូននាយករដ្ឋបាលដើម្បីពិនិត្យបន្ត
១២. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ
១៣. មន្ត្រីរដ្ឋបាលស្រុក ធ្វើការចុះលេខ
១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យច្រកចេញចូលតែមួយ បន្ទាប់ពីចុះលេខរួច
១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ
១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។